អត្ថន័យនៃពាក្យ ខ្មែរ​ និង កម្ពុជា

ចំណេះដឹងពីមាតុភុមិរបស់យើងពិតជាសំខាន់សម្រាប់យើងដែលជាយុវជន យុវនារី ដែលបានចាប់កំណើត ឬរស់នៅក្នុងដែនដីណាមួយ។​ តើអ្នកអាចពន្យល់ ឬ មានចំណេះដឹងច្បាស់លាស់ទាក់ទងអំពី ឈ្មោះប្រទេសកំណើតរបស់នាក់ ដែរឬទេ? បើសិនគិតអោយច្បាស់លាស់ទៅ ឈ្មោះរបស់ ប្រទេសជាឈ្មោះមួយដែលជាតិសាសន៏ផ្សេងៗបានដឹងឡឺនៅ ជុំវិញពិភពលោក និងអាចស្គាល់មុននឹងចូសលស៊ីជម្រៅទៅក្នុងវិស័យណាមួយរបស់ប្រទេសនោះ។ យើងគួរតែមានចំណេះដឹងទាក់ទងអំពី ប្រវិត្ត ប្រភព អត្ថន័យ របស់ឈ្មោះទាំងនោះ។ 

នៅក្នុងថ្នាក់ខ្មែរនៃវគ្គសិក្សា ទី៤ យើងបានធ្វើការស្រាវជ្រាវពី អក្សរភាសាខ្មែរ កវីចំណាន ប្រវិត្តពាក្យខ្មែរ និង​ កម្ពុជា។ លោកគ្រូបាន ចែកក្រុមជាបី ហើយខ្ញុំបានធ្វើការស្រាវជ្រាវពី អត្ថន័យរបស់ពាក្យខ្មែ និង​កម្ពុជា។ យើងបានស្រាវជ្រាវ និងប្រមូលផ្ដុំព័ត៍មានទាំងអស់នៅក្នុងបទបង្ហាញនៅខាងលើ។

  • កម្ពុជា កើតមកពីការផ្សំគ្នាដែលមានដូចជា                            កម្ពុ = មាស                  ជ ឬជា = កើត​ កំណើត

យើងអាចហៅប្រទេសយើងបានថា កម្ពុជរដ្ឋ   កម្ពុជប្រទេស ប្រទេសកម្ពុជា ប្រទេសខ្មែរ  ខេមរប្រទេស ខេមររដ្ឋ។ ប៉ុន្តែរបៀបហៅជាផ្លូវការគឺ កម្ពុជរដ្ឋ ឬ ប្រទេសកម្ពុជា។ សម្រាប់ជាតិសាសន៍ផ្សេងៗ គេបានហៅប្រទេសយើងខុសគ្នា ដូចជា 

  • បារាំងហៅថា Cambodge  
  • អង់គ្លេស Cambodia
  • ប្រទេសផ្សេងៗ​ Cambodja, Kambuja

ពាក្យថាខ្មែរ មានន័យថា មនុស្សដែលកើត ឬនៅក្នុងដែនកម្ពុជា។ នៅក្នុងភាសាបាលី មនុស្សក្សេម

ភាពខុសគ្នារវាង ខ្មែរ និងកម្ពុជា

  • ខ្មែរ = មនុស្ស និង ភាសារបស់កម្ពុជា 
  • កម្ពុជា​ = ឈ្មោះរបស់ប្រទេស 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *