នៅក្នុងវគ្គសិក្សារទី៣ យើងបានធ្វើការស្រាវជ្រាវ និងសិក្សាអំពី វេយ្យាករណ៍ នៅក្នុងភាសាខ្មែរ។ វេយ្យាករណ៍ មានច្រើនប្រភេទដូចជា នាម គុណនាម កិរិយា គុណកិរិយា ធ្នាក់ សព្វនាម ឈ្នាប់ និង ជាច្រើនប្រភេទទៀត។ ក្រុមរបស់ខ្ញុំបាន ធ្វើការស្រាវជ្រាវទាក់ទងនឹង “នាម”។ អំឡុងពេលស្រាវជ្រាវយើងបានតម្រូវអោយ ស្រាវជ្រាវ អំពី ប្រភេទនីមួយៗរបស់វេយ្យាករណ៏ដែលយើងបានជ្រើសរើស។ បន្ទាប់មក យើងត្រូវធ្វើបទបង្ហាញ ក្នុងគោលបំណងចែករំលែកចំណេះដឹងជាមួយនឺងសិស្សានុសិស្សដទៃទៀត។
នាម មាន ៨ប្រភេទ ដូចជាៈ
- សាធារណនាម ឬនាមសាធារណ៍
- អសាធារណនាម ឬនាមអសាធារណ៍
- នាមករណ៍ ឬករណនាម
- នាមការណ៍ ឬការណ៍នាម
- នាមរូបី
- នាមអរូបី
- នាមជីវចល
- នាមអជីវចល
១.សាធារណនាម ឬនាមសាធារណ៍ ( Common nouns ): គឺជានាមសម្ដែងចំពោះ ទូទៅ។
ឧទាហរណ៍:
- លោកតា ជិះកង់ទៅផ្សារទិញបន្លែផ្លែឈើ ។
- សិស្សានុសិស្ស រត់លេងក្នុងសួន។
- គោ ស៊ីសៅ្មឯវាលស្រែ ។
២.អសាធារណនាម ឬនាមអសាធារណ៍ ( Proper nouns )ៈ ជានាមសម្ដែងឈ្មោះប្រាកដ ចំពោះ មិនទូទៅ។
- ណាវី បានជូននំចំណីទៅដល់តាសុខ ។
- តាសាននាំអាពាលទៅរកសត្វ ឯព្រៃភ្នំខ្សាច់ស ។
៣. ការកនាម ឬនាមការក៍ ( Gerund nouns )ពាក្យសម្ដែងអ្នកធ្វើអំពើ ឬ អ្នកមានសភាពលក្ខណ:បែបណាមួយ ។: -ing verb used as a noun
ឧទាហរណ៍:
- អ្នកហែល
- អ្នកស្រែ
- អ្នកស្ទូង
៤.ករណនាម ឬនាមករណ៍ ( Collective nouns ) ករណនាម ឬនាមករណ៍ គឺជានាមសម្ដែងសភាព ឬសកម្មភាព។
៥.នាមរូបី ( Concrete nouns ) គឺជានាមសម្រាប់សម្គាល់ឈ្មោះ មនុស្ស សត្វ វត្ថុ ទីកន្លែង ដែលយើងអាចដឹងបាន ដោយចក្ខុវិញ្ញាណ និងកាយវិញ្ញាណ
ឧទាហរណ៍: កៅអី សាលារៀន កាបូប ជញ្ជាំង
៦.នាមអរូបី ( Abstract nouns ) គឺជានាមសម្គាល់ឈ្មោះអ្វី ដែលគ្មានរូបរាងច្បាស់លាស់ ហើយមនុស្សមិនអាចប៉ះពាល់ឬមើលឃើញមានទាំងនេះ តាមរយៈកាយវិញ្ញាណ ឬចក្ខុវិញ្ញាណបានឡើយ។
ឧទាហរណ៍: ភាពស្មោះត្រង់ ការយោគយល់ ស្នេហា ។
៧.នាមជីវចល ជានាមសម្រាប់សម្គាល់ឈ្មោះមួយដែលមានជីវិតពីធម្មជាតិដូចជានាមសម្រាប់សម្គាល់ឈ្មោះមនុស្ស សត្វ និងរុក្ខជាតិ។
ឧទាហរណ៍: បុប្ផា ហារី សីហា ដើមស្វាយ
៨.នាមអជីវចល គឺជានាមសម្រាប់សម្គាល់ឈ្មោះអ្វីមួយដែលគ្មានជីវិតគ្មានវិញ្ញាណដូចជានាមសម្គាល់ឈ្មោះ វត្ថុ ទីកន្លែង ស្ថានភាព សកម្មភាព និងគំនិតអ្វីមួយ។
ឧទាហរណ៍: តុ កៅអី ក្ដាខៀន ក្តៅ កម្តៅ ត្រជាក់