វេយ្យាករណ៍ខ្មែរ | នាម

នៅក្នុងវគ្គសិក្សារទី៣ យើងបានធ្វើការស្រាវជ្រាវ និងសិក្សាអំពី វេយ្យាករណ៍ នៅក្នុងភាសាខ្មែរ។ វេយ្យាករណ៍ មានច្រើនប្រភេទដូចជា នាម គុណនាម កិរិយា គុណកិរិយា ធ្នាក់ សព្វនាម ឈ្នាប់ និង ជាច្រើនប្រភេទទៀត។ ក្រុមរបស់ខ្ញុំបាន ធ្វើការស្រាវជ្រាទាក់ទងនឹង “នាម”។ អំឡុងពេលស្រាវជ្រាវយើងបានតម្រូវអោយ ស្រាវជ្រាវ អំពី ប្រភេទនីមួយៗរបស់វេយ្យាករណ៏ដែលយើងបានជ្រើសរើស។ បន្ទាប់មក យើងត្រូវធ្វើបទបង្ហាញ ក្នុងគោលបំណងចែករំលែកចំណេះដឹងជាមួយនឺងសិស្សានុសិស្សដទៃទៀត។

នាម មាន ៨ប្រភេទ ដូចជាៈ

នេះគឺជា ពាក្យ និងល្បះជាច្រើនដែលខ្ញុំបានផ្គុំគ្នា ទាក់ទងអំពី ថ្នាក់ពាក្យនាម
  • សាធារណនាម ឬនាមសាធារណ៍
  • អសាធារណនាម ឬនាមអសាធារណ៍
  • នាមករណ៍ ឬករណនាម
  • នាមការណ៍ ឬការណ៍នាម
  • នាមរូបី
  • នាមអរូបី
  • នាមជីវចល
  • នាមអជីវចល

 

១.សាធារណនាម ឬនាមសាធារណ៍ ( Common nouns ): គឺជានាមសម្ដែងចំពោះ ទូទៅ។

ឧទាហរណ៍:

  • លោកតា ជិះកង់ទៅផ្សារទិញបន្លែផ្លែឈើ
  • សិស្សានុសិស្ស រត់លេងក្នុងសួន
  • គោ ស៊ីសៅ្មវាលស្រែ ។

២.អសាធារណនាម ឬនាមអសាធារណ៍ (  Proper nouns )ៈ ជានាមសម្ដែងឈ្មោះប្រាកដ ចំពោះ មិនទូទៅ។

  • ណាវី បានជូននំចំណីទៅដល់តាសុខ
  • តាសាននាំអាពាលទៅរកសត្វ ឯព្រៃភ្នំខ្សាច់ស

៣. ការកនាម ឬនាមការក៍ ( Gerund nouns )ពាក្យសម្ដែងអ្នកធ្វើអំពើ ឬ អ្នកមានសភាពលក្ខណ:បែបណាមួយ ។: -ing verb used as a noun

ឧទាហរណ៍:

  • អ្នកហែល
  • អ្នកស្រែ
  • អ្នកស្ទូង

៤.ករណនាម ឬនាមករណ៍ ( Collective nouns ) ករណនាម ឬនាមករណ៍ គឺជានាមសម្ដែងសភាព ឬសកម្មភាព។

​​​​​​​​​​​​​​​​​​

៥.នាមរូបី ( Concrete nouns ) គឺជានាមសម្រាប់សម្គាល់ឈ្មោះ មនុស្ស សត្វ វត្ថុ ទីកន្លែង ដែលយើងអាចដឹងបាន ដោយចក្ខុវិញ្ញាណ និងកាយវិញ្ញាណ

ឧទាហរណ៍:  កៅអី សាលារៀន កាបូប ជញ្ជាំង

៦.នាមអរូបី ( Abstract nouns ) គឺជានាមសម្គាល់ឈ្មោះអ្វី ដែលគ្មានរូបរាងច្បាស់លាស់ ហើយមនុស្សមិនអាចប៉ះពាល់ឬមើលឃើញមានទាំងនេះ តាមរយៈកាយវិញ្ញាណ ឬចក្ខុវិញ្ញាណបានឡើយ។

ឧទាហរណ៍: ភាពស្មោះត្រង់ ការយោគយល់ ស្នេហា ។

៧.នាមជីវចល ជានាមសម្រាប់សម្គាល់ឈ្មោះមួយដែលមានជីវិតពីធម្មជាតិដូចជានាមសម្រាប់សម្គាល់ឈ្មោះមនុស្ស សត្វ និងរុក្ខជាតិ។

ឧទាហរណ៍: បុប្ផា ហារី សីហា ដើមស្វាយ

៨.នាមអជីវចល  គឺជានាមសម្រាប់សម្គាល់ឈ្មោះអ្វីមួយដែលគ្មានជីវិតគ្មានវិញ្ញាណដូចជានាមសម្គាល់ឈ្មោះ វត្ថុ ទីកន្លែង ស្ថានភាព សកម្មភាព និងគំនិតអ្វីមួយ។

ឧទាហរណ៍: តុ កៅអី ក្ដាខៀន ក្តៅ កម្តៅ ត្រជាក់